Wednesday, November 16, 2016

នំបញ្ចូកទឹកត្រីផ្អែម

 
គ្រឿងផ្សំ ៖
  1. សាច់ជ្រូក ២ជាន់ ឬសាច់សុទ្ធ
  2. នំបញ្ចុក ១គីឡួរ 
  3. បន្លែរ និងជីគ្រប់មុខ 
  4. ល្ហុងខ្ចី ១កង់
  5. ការ៉ុត ១មើម 
  6. ម្ទេសទុំ ២ផ្លែ
  7. ទឹកត្រី ៥ស្លាបព្រាបាយ
  8. ទឹកខ្មេះ ២ស្លាបព្រាបាយ (អាចប្រើក្រូចឆ្មារជំនួសបាន)
  9. ស្ករត្នោត ៣ ទៅ ៤ស្លាបព្រាបាយ
  10. ខ្ទឹមស ខ្ទឹមក្រហម 
  11. ស្លឹកគ្រៃ ១បាច់
  12. អំបិល ២ស្លាបព្រាកាហ្វេ
របៀបធ្វើទឹកត្រីផ្អែម
ដាំទឹក ១លី្រតឲពុះ ហើយលាយជាមួយទឹកត្រី ស្ករសរ ទឹកខ្មេះ ខ្ទឹមស ខ្ទឹមក្រហម ហើយភ្លក់មើលតាមរស់ជាតិចូលចិត្ត ។ ដាក់ទឹកត្រី ទុកឲត្រជាក់មួយអន្លើរ ។ 
របៀបចម្អិន
  1. ហាន់សាច់ជ្រូក ៣ចាន់ជាបន្ទះៗ 
  2. ហាន់គល់ស្លឹកគ្រៃ ហើយយកមកបុកឲម៉ត់ល្អ
  3. យកសាច់ែដលហាន់រួចមកច្របូកជាមួយស្លឹកគ្រៃ និងអំបិលអោយចូលជាតិល្អ
  4. ទុកសាច់ច្របាច់រួច ១៥នាទី ឲចូលជាតិ
  5. យកសាច់ជ្រូកប្រលាក់មកអាំងអោយឆ្អិនល្អ
  6. ពេលទទួលទាន លាយសាច់អាំងជាមួយទឹកត្រីផ្អែម បន្លែ ជីរ និងនំបញ្ចូក ជាការស្រេច ។

No comments:

Post a Comment