Wednesday, November 16, 2016

 ម្ជូរខ្ទិះសាច់មាន់


គ្រឿងផ្សំ ៖
  1. សាច់មាន់ ៣-៤ខាំ 
  2. ស្នូលពោត ២ខាំ 
  3. ផ្សិតចំបើង ឬផ្សិតអ្វីដែលអ្នកចូលចិត្តក៏បាន ៥ខាំ ។ ដាក់ផ្សិតច្រើនព្រោះផ្សិតងាយទ្រោបពេលស្ងោរ ។ 
  4. ខ្ទិះដូង មួយចំហៀងដូង 
  5. គល់ស្លឹកគ្រៃ ៤គុម្ព
  6. ខ្ចី ១គុម្ព តូច 
  7. ម្ទេស ៤-៥ផ្លែរ 
  8. ក្រូចឆ្មា ១ ផ្លែរ 
  9. គល់វ៉ាន់ស៊ុយ ១ បាច់តូច 
  10. ទឹកត្រី ស្ករផែន១ផែន អំបិល ខ្លាញ់ម្ទេស
របៀបធ្វើ​ ៖​
  1. ហាន់សាច់មាន់ជាចំណិតៗ ។ អាចយកតែសាច់សុទ្ធ ឬសាច់មាន់មួយចំហៀងក៏បាន ។ 
  2. កាត់គល់ស្លឹកគ្រៃ រួចដំអោយវាបែកបន្តិច ។ ពុះខ្ញី ជា ២ចំរៀក 
  3. ហាន់ផ្សិត ជាបំណែកតូចៗ ។ ពុះស្នូលពោតជាពីរ ឬជាបួន ។ ហាន់ម្ទេសជាពីរកំណាត់ ។ 
  4. ច្របាច់ខ្ទិះដូង ឬនៅផ្សារគេមានទឹកខ្ទិះច្របាច់រួចស្រេច ។ យកខ្ទិះដើមមកប្រើ ។ 
  5. ដាំទឹក មួយចានសម្លរ ឬ ប្រមាណ ១លីត្រ ។ 
  6. ពេលទឹកពុះ ដាក់គល់ស្លឹកគ្រៃ អំបិល១ស្លាបព្រាកាហ្វេ និងខ្ញីចូល ។ ទុកអោយទឹកពុះ ២នាទី ។ 
  7. រួចចាក់ខ្ទិះដូងទាំងអស់ចូល ។ ដាក់សាច់មាន់ចូលបន្ទាប់ ។ ដាក់ស្ករត្នោតកន្លះផែន និងច្របាច់ក្រូចឆ្មារមួយផ្លែរចូល ។ រំងាស់រហូតសាច់មាន់ឆ្អិនល្អ ឬរយៈពេលប្រមាន ៥-១០នាទី ។ 
  8. ពេលសាច់មាន់ឆ្អិនហើយ ដាក់ស្នូលពោត និងផ្សិតចូល រួចរំងាស់ ២នាទីទៀត ។ ពេលឆ្អិនរួចរាល់ហើយចាក់ទឹកប្រេងម្ទេស ស្រោចពីលើដើម្បើអោយវាមានពណ៌ឆ្អិនឆ្អៅ និងគួរអោយស្រក់ទឹកមាត់ ។ យើងអាចទិញខ្លាញ់ម្ទេសពីផ្សារ ឬធ្វើខ្លួនឯង ។ ការធ្វើខ្លាញ់ម្ទេសគឺងាយស្រួលទេ។ យកម្ទេសក្រៀមបុកអោយម៉ត់ រួចយកទៅរំលីងជាមួយប្រេងឆា ឬប្រេងអូលីវ អោយបានច្រើន។ ពេលរំលីងខ្លាញ់នឹងប្រែរពណ៌ក្រហម ែដលចេញពីម្ទេសក្រៀម ។ ច្រកទុកដាក់ដប​ជាការស្រេច ។ 
  9. ពេលទទួលទាន់ ដួសដាក់ចាន រួចដាក់ជីវ៉ាន់ស៊ុយពីលើអោយឈ្ងុយ និងទទួលទានជាមួយទឹកត្រីម្ទេសហឹរៗ ។ រសជាតិសម្លរ​​ គឺខ្ទិះជូរអែម ។

No comments:

Post a Comment