គ្រឿងផ្សំៈ
របៀបធ្វើៈ- តៅហ៊ូ ១ ដុំ
- ក្រូចថ្លុង ១ ចំហៀង (តិច ឬច្រើនតាមចំណូលចិត្ត)
- ស្ពៃក្តោបក្រហម ១ ជ្រុង
- ត្រសក់ ២ផ្លែ
- ការ៉ុត ១ មើម
- មីសួរ ១កញ្ចប់ តូច
- ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេស ២ ឬ ៣ ផ្លែរ
- សណ្តែកដី លីង ២ ស្លាបព្រាបាយ
- ស្ករស ឬស្ករត្នោត ៥ ស្លាពព្រាបាយ
- ទឹកត្រី អំបិល និង ក្រូចឆ្មារ ២ផ្លែរ និងបង្គារក្រៀមបន្តិច
ទឹកត្រីផ្អែម
- ដាំទឹកក្តៅ ៣០០មីលីលីត្រ អោយពុះ
- ដាក់ស្ករត្នោតតាមចំនួនខាងលើ ខ្ទឹមស ខ្ទឹមក្រហមដែលចិញ្រាំរួច ច្របាច់ក្រូចឆ្មារ និង ដាក់អំបិល ២ស្លាបព្រាកាហ្វេ និងទឹកត្រី ៤ស្លាបព្រា
- កូរទឹកត្រីផ្អែម ដាក់ម្ទេសដែលហាន់រួចចូល និងភ្លក់រសជាតិ ។ ត្រូវមានរសជាតិជូរអែមដិត ។ ទុកទឹកត្រីផ្អែមមួយអន្លើរ ។
ការធ្វើញាំ
- បកសំបកក្រូចថ្លុង និងញែកជាក្លែបតូចៗល្មម
- ហាន់ត្រសក់ជារាងច្រវ៉ាវែង
- ឈូសការ៉ុត ច្រវ៉ាវែងល្អិតៗ
- ហាន់ស្ពៃក្តោបអោយស្តើងៗ
- ត្រាំមីសួរជាមួយទឹកក្តៅ រយៈពេល ១៥នាទី (ឬ អ្នកអាចស្រុះមីសួរក៏បាន តែត្រូវប្រយត្ន័ស្រុះកុំអោយមីសួរទន់រលួយពេក)
- ពុះតៅហ៊ូ ជាបួនចំរៀកស្តើងល្មម ហើយ ចៀនតៅហ៊ូ អោយឆ្អិនល្អ
- យកតៅហ៊ូដែលចៀនរួច មកត្រាំក្នុងទឹកត្រីផ្អែម ហើយទុក ១០នាទី អោយចូលជាតិល្អ ។ ការធ្វើបែបនេះ គឺដើម្បីអោយតៅហ៊ូ ចូលរសជាតិឆ្ងាញ់ ។ តៅហ៊ូជាប្រភេទអាហារ គ្មានរសជាតិ និងសាប ដូចនេះ យើងត្រូវត្រាំវាក្នុងទឹកត្រីផ្អែម ។ បើយើងលាយពេលញាំ វាឆាប់បែកសាច់ពេក ។
- កាត់មីសួរដែលត្រាំទឹករួច ជាកំណាត់ខ្លីៗ
- ច្របល់ត្រសក់ ការ៉ុត ក្រូចថ្លុង ស្ពៃក្តោប បញ្ចូលគ្នា និងលាយថើរៗ
- ចាក់ទឹកត្រីផ្អែមចូល និងលាយសណ្តែកដីដែលលីង និងបុករួចចូល
- ចុងក្រោយដាក់តៅហ៊ូ និងម្ទេសចូលជាការស្រេច ។
No comments:
Post a Comment