Wednesday, November 16, 2016

របៀបធ្វើទឹកសៀង

 
គ្រឿងផ្សំ ៖
  1. សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ 
  2. ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
  3. ខ្ទឹមស ២ ទៅ ២ ដុំ 
  4. ម្ទេសហាន់ ៣ផ្លែរ 
  5. ស្ករស ឬស្ករត្នោតកាន់ែតល្អ ២ ស្លាបព្រាបាយ 
  6. ម្សៅពោត ២ស្លាបព្រាបាយ 
របៀបធ្វើ ៖​
  1. ហាន់ខ្ញី និងដំខ្ទឹមស ហើយចិញ្រាំអោយល្អិតៗ 
  2. ចិញ្រាំសៀងអោយម៉ត់ 
  3. ដាក់ឆ្នាំងលើចង្ក្រានកម្តៅល្មម រួចរំលីងស្ករត្នោតអោយក្រហមក្រមៅបន្តិច ែតមិនមែនអោយខ្លោចទេ ។ បើប្រើសៀងប្រៃ ត្រូវរំលីងស្ករច្រើនបន្តិច ។ ផ្ទុយទៅវិញបើប្រើសៀងផ្អែម ត្រូវបន្ថយស្ករត្នោតវិញ ។ 
  4. ដាក់ខ្ទឹមស និងខ្ញីចូល ហើយកូរអោយសប់ ។ កូរប្រហែល ១ នាទី និងដាក់ម្ទេសចូល 
  5. ចាក់សៀងចូល កូរបន្តិច ហើយចាក់ទឹកកន្លះកែវ ចូល ។ ភ្លក់មើលតាមចំណូលចិត្ត 
  6. ដើម្បីអោយទឹកសៀងខាប់ល្អ ដូចយើងទិញពីផ្សារ ត្រូវយកម្សៅពោត ២ ស្លាបព្រាបាយ លាយជាមួយទឹកបន្តិច ហើយកូរអោយសប់ រួចចាក់ចូលក្នុងឆ្នាំងទឹកសៀង ហើយកូរ កន្លះនាទី ។ បើមិនទាន់ខាប់ល្អ កូរម្សៅពោតបន្តិចបន្ថែម ជាការស្រេច ។

No comments:

Post a Comment