Wednesday, November 16, 2016
ផឹកភេសជ្ជៈនេះមុនពេលចូលគេង ៧ ថ្ងៃ ទំហំចង្កេះនឹងស្រកលឿនបំផុត !
ពិសារភេសជ្ជៈដ៏អស្ចារ្យមួយប្រភេទនេះមុនពេលចូលគេងរយៈពេល ៧ ថ្ងៃ អ្នកនឹងស្រកទម្ងន់ ៤គីឡូ ហើយទំហំចង្កេះនឹងកាត់បន្ថយដល់ទៅ ៤អ៊ីញ។
ធាតុផ្សំដែលចាំបាច់
• ទឹកស្អាត ៨ពែង
• ក្រូចឆ្មា ១ផ្លែ
• ត្រសក់ ១ផ្លែ
• ខ្ញីស្រស់ ១មើលតូចល្មម
• ស្លឹកជីអង្កាមស្រស់ ៧សន្លឹក
របៀបធ្វើ
• ក្រូចឆ្មាលាងទឹកឱ្យស្អាតហាន់ជាបន្ទះស្តើងៗ, ត្រសក់ចិតសំបកចេញ រួចហាន់ជាបន្ទះស្តើងៗ, ជីអង្កាមលាងទឹកឱ្យស្អាត, ខ្ញីស្រស់ចិតសំបកចេញរួចហាន់ជាបន្ទះស្តើងៗ។
• -បន្ទាប់មកយកទឹក នឹងរបស់ទាំងអស់ត្រាំបញ្ចូលគ្នា រួចក្លាសេនៅក្នុងទូទឹកករយៈពេលមួយថ្ងៃទើបប្រើប្រាស់បាន។
ភេសជ្ជៈនេះអ្នកអាចបរិភោគមួយពែងមុនពេលចូលគេង (ឬរបិភោគនៅពេលស្រេកទឹកក៏បាន) ក្រោយរយៈពេលមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផល។
បើទោះបីជាវាស្តាប់ទៅមិនគួរឱ្យ តែអ្នកគួរតែសាកល្បងមើល។ ក្នុងរយៈពេលមួយសប្តាហ៍អ្នកនឹងស្រកទម្ងន់អស់ ៤គីឡូ ហើយទំហំចង្កេះនឹងស្រកដល់ទៅ ៤អ៊ីញថែមទៀត៕
សាច់ជ្រូកប្រឡាក់
គ្រឿងផ្សំ ៖
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ
៦. ខ្ទឹមក្រហម ១ដុំ
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
៨. អំបិលម៉ត់
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ
៦. ខ្ទឹមក្រហម ១ដុំ
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
៨. អំបិលម៉ត់
របៀបចម្អិន ៖
១. លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ
២. ហាន់សាច់ជ្រូក ស្តើងល្អម
៣. ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកសីុអីវុផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា
៤. ច្របាច់ថើរៗ អេាយសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីអេាយសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។
៥. បន្ទាប់ពីផ្អាប់ទុក ៣០នាទីមកអ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច ។
ម្ហូបបួស
គ្រឿងផ្សំៈ
របៀបធ្វើៈ- តៅហ៊ូ ១ ដុំ
- ក្រូចថ្លុង ១ ចំហៀង (តិច ឬច្រើនតាមចំណូលចិត្ត)
- ស្ពៃក្តោបក្រហម ១ ជ្រុង
- ត្រសក់ ២ផ្លែ
- ការ៉ុត ១ មើម
- មីសួរ ១កញ្ចប់ តូច
- ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេស ២ ឬ ៣ ផ្លែរ
- សណ្តែកដី លីង ២ ស្លាបព្រាបាយ
- ស្ករស ឬស្ករត្នោត ៥ ស្លាពព្រាបាយ
- ទឹកត្រី អំបិល និង ក្រូចឆ្មារ ២ផ្លែរ និងបង្គារក្រៀមបន្តិច
ទឹកត្រីផ្អែម
- ដាំទឹកក្តៅ ៣០០មីលីលីត្រ អោយពុះ
- ដាក់ស្ករត្នោតតាមចំនួនខាងលើ ខ្ទឹមស ខ្ទឹមក្រហមដែលចិញ្រាំរួច ច្របាច់ក្រូចឆ្មារ និង ដាក់អំបិល ២ស្លាបព្រាកាហ្វេ និងទឹកត្រី ៤ស្លាបព្រា
- កូរទឹកត្រីផ្អែម ដាក់ម្ទេសដែលហាន់រួចចូល និងភ្លក់រសជាតិ ។ ត្រូវមានរសជាតិជូរអែមដិត ។ ទុកទឹកត្រីផ្អែមមួយអន្លើរ ។
ការធ្វើញាំ
- បកសំបកក្រូចថ្លុង និងញែកជាក្លែបតូចៗល្មម
- ហាន់ត្រសក់ជារាងច្រវ៉ាវែង
- ឈូសការ៉ុត ច្រវ៉ាវែងល្អិតៗ
- ហាន់ស្ពៃក្តោបអោយស្តើងៗ
- ត្រាំមីសួរជាមួយទឹកក្តៅ រយៈពេល ១៥នាទី (ឬ អ្នកអាចស្រុះមីសួរក៏បាន តែត្រូវប្រយត្ន័ស្រុះកុំអោយមីសួរទន់រលួយពេក)
- ពុះតៅហ៊ូ ជាបួនចំរៀកស្តើងល្មម ហើយ ចៀនតៅហ៊ូ អោយឆ្អិនល្អ
- យកតៅហ៊ូដែលចៀនរួច មកត្រាំក្នុងទឹកត្រីផ្អែម ហើយទុក ១០នាទី អោយចូលជាតិល្អ ។ ការធ្វើបែបនេះ គឺដើម្បីអោយតៅហ៊ូ ចូលរសជាតិឆ្ងាញ់ ។ តៅហ៊ូជាប្រភេទអាហារ គ្មានរសជាតិ និងសាប ដូចនេះ យើងត្រូវត្រាំវាក្នុងទឹកត្រីផ្អែម ។ បើយើងលាយពេលញាំ វាឆាប់បែកសាច់ពេក ។
- កាត់មីសួរដែលត្រាំទឹករួច ជាកំណាត់ខ្លីៗ
- ច្របល់ត្រសក់ ការ៉ុត ក្រូចថ្លុង ស្ពៃក្តោប បញ្ចូលគ្នា និងលាយថើរៗ
- ចាក់ទឹកត្រីផ្អែមចូល និងលាយសណ្តែកដីដែលលីង និងបុករួចចូល
- ចុងក្រោយដាក់តៅហ៊ូ និងម្ទេសចូលជាការស្រេច ។
សាច់ជ្រូក ៣ជាន់ទឹកអំពិលទុំ
គ្រឿងផ្សំ ៖
របៀបចម្អិន- សាច់ជ្រូក ៣ជាន់ ៣០០ក្រាម
- ខ្ទឹមក្រហម ៣មើម
- ជីវ៉ាន់ស៊ុយ ១បាច់
- ក្រូចឆ្មារ កន្លះផ្លែ
- អំពិលទុំ
- ស្ករសរ ២ស្លាបព្រាកាហ្វេ
- ម្ទេស ២ផ្លែ
- ទឹកត្រី ២ស្លាបព្រាបាយ
- ដាំទឹកអោយពុះ ហើយស្រុះសាច់ជ្រូក ៥នាទី ដើម្បីចំរាញ់ខ្លាញ់ចេញខ្លះ
- អាំងសាច់ជ្រូកដែលស្រុះរួចឲឆ្អិនល្អ
- ហាន់ខ្ទឹមក្រហមជាចំណិតឆិតតូចៗ
- លាយស្ករសរ ទឹកអំពិលទុំ ម្ទេស ជីវ៉ាន់ស៊ុយ ក្រូចឆ្មារ និងទឹកត្រីលាយបញ្ចូលគ្នាអោយសប់ល្អ
- យកសាច់ជ្រូកដែលអាំងរួច មកហាន់ជាចំណិតតូចៗហេីយលាយជាមួយទឹកជ្រលក់ខាងលើអោយសប់ជាការស្រេច ។
នំបញ្ចូកទឹកត្រីផ្អែម
គ្រឿងផ្សំ ៖
- សាច់ជ្រូក ២ជាន់ ឬសាច់សុទ្ធ
- នំបញ្ចុក ១គីឡួរ
- បន្លែរ និងជីគ្រប់មុខ
- ល្ហុងខ្ចី ១កង់
- ការ៉ុត ១មើម
- ម្ទេសទុំ ២ផ្លែ
- ទឹកត្រី ៥ស្លាបព្រាបាយ
- ទឹកខ្មេះ ២ស្លាបព្រាបាយ (អាចប្រើក្រូចឆ្មារជំនួសបាន)
- ស្ករត្នោត ៣ ទៅ ៤ស្លាបព្រាបាយ
- ខ្ទឹមស ខ្ទឹមក្រហម
- ស្លឹកគ្រៃ ១បាច់
- អំបិល ២ស្លាបព្រាកាហ្វេ
របៀបធ្វើទឹកត្រីផ្អែម
ដាំទឹក ១លី្រតឲពុះ ហើយលាយជាមួយទឹកត្រី ស្ករសរ ទឹកខ្មេះ ខ្ទឹមស ខ្ទឹមក្រហម ហើយភ្លក់មើលតាមរស់ជាតិចូលចិត្ត ។ ដាក់ទឹកត្រី ទុកឲត្រជាក់មួយអន្លើរ ។
របៀបចម្អិនដាំទឹក ១លី្រតឲពុះ ហើយលាយជាមួយទឹកត្រី ស្ករសរ ទឹកខ្មេះ ខ្ទឹមស ខ្ទឹមក្រហម ហើយភ្លក់មើលតាមរស់ជាតិចូលចិត្ត ។ ដាក់ទឹកត្រី ទុកឲត្រជាក់មួយអន្លើរ ។
- ហាន់សាច់ជ្រូក ៣ចាន់ជាបន្ទះៗ
- ហាន់គល់ស្លឹកគ្រៃ ហើយយកមកបុកឲម៉ត់ល្អ
- យកសាច់ែដលហាន់រួចមកច្របូកជាមួយស្លឹកគ្រៃ និងអំបិលអោយចូលជាតិល្អ
- ទុកសាច់ច្របាច់រួច ១៥នាទី ឲចូលជាតិ
- យកសាច់ជ្រូកប្រលាក់មកអាំងអោយឆ្អិនល្អ
- ពេលទទួលទាន លាយសាច់អាំងជាមួយទឹកត្រីផ្អែម បន្លែ ជីរ និងនំបញ្ចូក ជាការស្រេច ។
របៀបធ្វើទឹកសៀង
គ្រឿងផ្សំ ៖
របៀបធ្វើ ៖- សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ
- ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
- ខ្ទឹមស ២ ទៅ ២ ដុំ
- ម្ទេសហាន់ ៣ផ្លែរ
- ស្ករស ឬស្ករត្នោតកាន់ែតល្អ ២ ស្លាបព្រាបាយ
- ម្សៅពោត ២ស្លាបព្រាបាយ
- ហាន់ខ្ញី និងដំខ្ទឹមស ហើយចិញ្រាំអោយល្អិតៗ
- ចិញ្រាំសៀងអោយម៉ត់
- ដាក់ឆ្នាំងលើចង្ក្រានកម្តៅល្មម រួចរំលីងស្ករត្នោតអោយក្រហមក្រមៅបន្តិច ែតមិនមែនអោយខ្លោចទេ ។ បើប្រើសៀងប្រៃ ត្រូវរំលីងស្ករច្រើនបន្តិច ។ ផ្ទុយទៅវិញបើប្រើសៀងផ្អែម ត្រូវបន្ថយស្ករត្នោតវិញ ។
- ដាក់ខ្ទឹមស និងខ្ញីចូល ហើយកូរអោយសប់ ។ កូរប្រហែល ១ នាទី និងដាក់ម្ទេសចូល
- ចាក់សៀងចូល កូរបន្តិច ហើយចាក់ទឹកកន្លះកែវ ចូល ។ ភ្លក់មើលតាមចំណូលចិត្ត
- ដើម្បីអោយទឹកសៀងខាប់ល្អ ដូចយើងទិញពីផ្សារ ត្រូវយកម្សៅពោត ២ ស្លាបព្រាបាយ លាយជាមួយទឹកបន្តិច ហើយកូរអោយសប់ រួចចាក់ចូលក្នុងឆ្នាំងទឹកសៀង ហើយកូរ កន្លះនាទី ។ បើមិនទាន់ខាប់ល្អ កូរម្សៅពោតបន្តិចបន្ថែម ជាការស្រេច ។
ម្ជូរខ្ទិះសាច់មាន់
គ្រឿងផ្សំ ៖
គ្រឿងផ្សំ ៖
- សាច់មាន់ ៣-៤ខាំ
- ស្នូលពោត ២ខាំ
- ផ្សិតចំបើង ឬផ្សិតអ្វីដែលអ្នកចូលចិត្តក៏បាន ៥ខាំ ។ ដាក់ផ្សិតច្រើនព្រោះផ្សិតងាយទ្រោបពេលស្ងោរ ។
- ខ្ទិះដូង មួយចំហៀងដូង
- គល់ស្លឹកគ្រៃ ៤គុម្ព
- ខ្ចី ១គុម្ព តូច
- ម្ទេស ៤-៥ផ្លែរ
- ក្រូចឆ្មា ១ ផ្លែរ
- គល់វ៉ាន់ស៊ុយ ១ បាច់តូច
- ទឹកត្រី ស្ករផែន១ផែន អំបិល ខ្លាញ់ម្ទេស
- ហាន់សាច់មាន់ជាចំណិតៗ ។ អាចយកតែសាច់សុទ្ធ ឬសាច់មាន់មួយចំហៀងក៏បាន ។
- កាត់គល់ស្លឹកគ្រៃ រួចដំអោយវាបែកបន្តិច ។ ពុះខ្ញី ជា ២ចំរៀក
- ហាន់ផ្សិត ជាបំណែកតូចៗ ។ ពុះស្នូលពោតជាពីរ ឬជាបួន ។ ហាន់ម្ទេសជាពីរកំណាត់ ។
- ច្របាច់ខ្ទិះដូង ឬនៅផ្សារគេមានទឹកខ្ទិះច្របាច់រួចស្រេច ។ យកខ្ទិះដើមមកប្រើ ។
- ដាំទឹក មួយចានសម្លរ ឬ ប្រមាណ ១លីត្រ ។
- ពេលទឹកពុះ ដាក់គល់ស្លឹកគ្រៃ អំបិល១ស្លាបព្រាកាហ្វេ និងខ្ញីចូល ។ ទុកអោយទឹកពុះ ២នាទី ។
- រួចចាក់ខ្ទិះដូងទាំងអស់ចូល ។ ដាក់សាច់មាន់ចូលបន្ទាប់ ។ ដាក់ស្ករត្នោតកន្លះផែន និងច្របាច់ក្រូចឆ្មារមួយផ្លែរចូល ។ រំងាស់រហូតសាច់មាន់ឆ្អិនល្អ ឬរយៈពេលប្រមាន ៥-១០នាទី ។
- ពេលសាច់មាន់ឆ្អិនហើយ ដាក់ស្នូលពោត និងផ្សិតចូល រួចរំងាស់ ២នាទីទៀត ។ ពេលឆ្អិនរួចរាល់ហើយចាក់ទឹកប្រេងម្ទេស ស្រោចពីលើដើម្បើអោយវាមានពណ៌ឆ្អិនឆ្អៅ និងគួរអោយស្រក់ទឹកមាត់ ។ យើងអាចទិញខ្លាញ់ម្ទេសពីផ្សារ ឬធ្វើខ្លួនឯង ។ ការធ្វើខ្លាញ់ម្ទេសគឺងាយស្រួលទេ។ យកម្ទេសក្រៀមបុកអោយម៉ត់ រួចយកទៅរំលីងជាមួយប្រេងឆា ឬប្រេងអូលីវ អោយបានច្រើន។ ពេលរំលីងខ្លាញ់នឹងប្រែរពណ៌ក្រហម ែដលចេញពីម្ទេសក្រៀម ។ ច្រកទុកដាក់ដបជាការស្រេច ។
- ពេលទទួលទាន់ ដួសដាក់ចាន រួចដាក់ជីវ៉ាន់ស៊ុយពីលើអោយឈ្ងុយ និងទទួលទានជាមួយទឹកត្រីម្ទេសហឹរៗ ។ រសជាតិសម្លរ គឺខ្ទិះជូរអែម ។
Tuesday, November 15, 2016
Monday, November 14, 2016
របៀបបុកល្ហុងបង្គាស្រស់
#របៀបបុកល្ហុងបង្គាស្រស់
#គ្រឿងផ្សំ
- ខ្ទឹមស
- ម្ទេស
- កាពិ ឬប្រហុក
- ស្ករត្នោត
- ប៊ីចេង
- ទឹកត្រី
- ក្រូចឆ្មា
- ក្តាមប្រៃ
- បង្គាស្រស់បកសំបក វះយកខ្នងយកអាចម៍វាចញ
- ល្ហុង និងការ៉ុតសាប់
- ប៉េងប៉ោះ ត្រប់ស្រួយចិតជាចំណិតតូចៗល្មមប៉ុនមេដៃ
- ជីរណា
#របៀបធ្វើ
1. បុកខ្ទឹមស និងម្ទេសអោយរៀងម៉ត់បន្តិច ដាក់ក្តាមប្រៃ ត្រប់ស្រួយ ប៉េងប៉ោះបុកបន្តិចទៀត ចាំដាក់ល្ហុង ការ៉ុត ក្រូចឆ្មា ដាក់ស្ករត្នោត កាពិ ប៊ីចេញបន្តិច ទឹកត្រីបន្តិច និងបង្គាស្រស់ចូល រួចបុកញុំៗ2-3ត្រឡប់ រួចភ្លក់មើលជាការស្រេច
👉🏻ជីរណាគ្រាន់តែច្របល់វាបានហើយ
អាចបន្ថែមសណ្តែកដីបុកក៏បាន
1. បុកខ្ទឹមស និងម្ទេសអោយរៀងម៉ត់បន្តិច ដាក់ក្តាមប្រៃ ត្រប់ស្រួយ ប៉េងប៉ោះបុកបន្តិចទៀត ចាំដាក់ល្ហុង ការ៉ុត ក្រូចឆ្មា ដាក់ស្ករត្នោត កាពិ ប៊ីចេញបន្តិច ទឹកត្រីបន្តិច និងបង្គាស្រស់ចូល រួចបុកញុំៗ2-3ត្រឡប់ រួចភ្លក់មើលជាការស្រេច

អាចបន្ថែមសណ្តែកដីបុកក៏បាន
Subscribe to:
Posts (Atom)