Friday, January 27, 2017

ជីវិត!

តើអ្នកណាអាចអោយនិយមន័យនៃជីវិតបាន?​​​ 

គ្រាន់តែលឺពាក្យថាជីវិតអ្នករាល់គ្នាគិតថាវាជាវត្តនៃការរស់នៅរបស់មនុស្សតាំងពីកើតរហូតដល់ស្លាប់។
ប៉ុន្តែនិយមន័យដែលខ្ញុំចង់បាននិងគិតពេលនេះវាជាចន្លោះរយះពេលគិតតាំងពីយើងកើតមក លើផែនដីរហូតស្លាប់ទៅវិញ។ សំនួរចង់សួរថាតើអ្នកយល់យ៉ាងណាបើសិនជាការរស់នៅរបស់អ្នក អស់រយះពេល២៦ឆ្នាំជាមួយអ្នកដទៃទាំងមិនដឹងខ្លួនហើយទំរាំបានដឹងខ្លួនអ្នកមិនស្គាល់ខ្លួនឯងថាជា អ្នកណាមកពីណាហើយក្រុមគ្រួសាររបស់ខ្លួននៅឯណាឬក៍ពួកគាត់ស្លាប់អស់ហើយ? ចាប់តាំងពីដឹងរឿងគ្រប់បែបយ៉ាងហើយត្រឡប់ក្រឡែកទៅមើលខ្លួនឯងធៀបទៅនឹងសមាជិក ដ៍ទៃទៀតក្នុងគ្រួសារទើបខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ថា មុខមាត់ខ្ញុំក៍មិនដូចជាកូនគេ ការស្រលាញ់ថ្នាក់ថ្នមក៍ទទួលបានមិនពេញលេញ អ្វីដែលខ្ញុំអាចឈរបានដល់សព្វថ្ងៃគឺកើត ចេញពីកំលាំងខំប្រឹងខ្លួនឯង។ ពេលមានរឿងឬបញ្ហាអ្វីក្នុងជីវិតមិនមានអ្នកណាដឹងក្រៅពីខ្លួនឯង។ ពេលយំ ពេលកើតទុក្ខ ពេលមាន​ធុរៈអ្វីត្រូវធ្វើខ្លួនឯង។ ពេលខ្លះត្រូវចេញទៅណាពេលយប់ក៍មិន ហ៊ានពឹងគេគ្រាន់តែគិតថាមិនចង់ឲ្យគេមកពិបាកជាមួយយើង។ ខ្ញុំចាំបានថាមានពេលមួយនោះ ខ្ញុំបានជួបរឿងចោរស្ទាក់ពេលចេញពីធ្វើការពេលដែលខ្ញុំតេទៅសមាជិកគ្រួសារណាក៍ទាក់ទងមិន បានដែរចៃដន្យខ្ញុំតេទៅអ្នកជិតខាងម្នាក់គាត់លើកហើយគាត់មកជួយខ្ញុំទាន់ពេលវេលាហើយខ្ញុំពិតជា នឹកគុណគាត់មកដល់ឥឡូវ។ តែត្រឡប់ទៅមើគ្រួសារមួយនោះវិញក្នុងកំឡុងពេលដែលខ្ញុំមាន បញ្ហាគេកំពុងសប្បាយរីករាយនឹងការជួបជុំគ្រួសារគេ។ គេមិនបានគិតដល់សុខទុក្ខខ្ញុំឡើយទោះបី ជារឿងនៅបានកើតឡើងមកលើខ្លួនខ្ញុំហើយក៍ដោយ។ មិនមាននរណាម្នាក់សួរសុខទុក្ខនិងខ្វល់ពី ខ្ញុំឡើយគេគិតដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។ មូលហេតុព្រោះខ្ញុំមិនត្រូវជាអ្វីនឹងពួកគេ។ ពេលនេះទំរាំបានដឹងការពិតខ្ញុំបានចំណាយពេលពាក់កណ្តាលជីវិតជាមួយពួកគេទៅហើយហើយ លទ្ធផលគឺគ្មានអ្វីជាប់ខ្លួបន្តិច។ អ្វីដែលបានប្រឹងប្រែងកន្លងមកត្រឹមជាការតបស្នងនឹងការផ្តល់ កន្លែងស្នាក់នៅរយៈពេល២៦ឆ្នាំ​ និងធ្វើដើម្បីឲ្យពួកគេបានសប្បាយតែប៉ុណ្ណោះ។ ពេលនេះជាពេលដែលខ្ញុំត្រូវរៀនរស់ម្នាក់ឯងបាតដៃទទេគ្មានអ្វីជាប់ខ្លួនក្រៅពីចំនេះដឹងដែល បានរៀនមិនចប់បរិញ្ញាដូចជាសមាជិកដ៍ទៃទៀត។ តែយ៉ាងណាក៍ខ្ញុំសប្បាយចំពោះអ្វីដែលសព្វថ្ងៃ ព្រោះចាប់ពីពេលនេះទៅការប្រឹងប្រែងរបស់ខ្ញុំវាជារបស់ខ្ញុំហើយខ្ញុំជាអ្នកទទួលផលមិនដូចពីមុន ពាក់កណ្តាលជីវិតចំណាយលើអ្នកដ៍ទៃ។ ចាប់ពីពេលនេះខ្ញុំនឹងប្រើពេលពាក់កណ្តាលជីវិត ចុងក្រោយដើម្បីខ្លួនឯង។ ទោះជាត្រូវឆ្លងព្យុះយ៉ាងណាចិន្តាត្រូវតែខ្លាំងនិងរឹងមាំព្រោះពេលនេះ អ្នកគ្មានអ្នកណាទៀតទេ។​ សូម្បីមុខមាត់ឪពុកម្តាយបង្កើតមិនដឹងមុខដួចយ៉ាងមិច។ តែត្រូវតែរឹងមាំសំរាប់ខ្លួនឯង។ នេះវាជានិយមន័យនៃជីវិតរបស់ខ្ញុំ។

C/w Nana: Lao Pickled Cabbage (ສົ້ມຜັກກະລໍ່າ = Som Pak Galum)

Lao taste

Pickle Pig's Ear

It's my favorite food ever!

Wednesday, November 16, 2016

ផឹកភេសជ្ជៈនេះមុនពេល​ចូល​គេង ៧ ថ្ងៃ ទំហំ​ចង្កេះ​នឹង​ស្រក​លឿន​បំផុត !



ពិសារភេសជ្ជៈដ៏អស្ចារ្យ​មួយ​ប្រភេទ​នេះមុន​ពេល​ចូល​គេង​រយៈពេល ៧ ថ្ងៃ អ្នក​នឹង​ស្រក​ទម្ងន់ ៤គីឡូ ហើយ​ទំហំ​ចង្កេះ​នឹងកាត់​បន្ថយ​ដល់​ទៅ ៤អ៊ីញ។

ធាតុផ្សំដែលចាំបាច់
• ទឹកស្អាត ៨ពែង
• ក្រូចឆ្មា ១ផ្លែ
• ត្រសក់ ១ផ្លែ
• ខ្ញីស្រស់ ១មើលតូចល្មម
• ស្លឹកជីអង្កាមស្រស់ ៧សន្លឹក
របៀបធ្វើ
• ក្រូចឆ្មាលាងទឹកឱ្យស្អាត​ហាន់​ជាបន្ទះ​ស្តើងៗ, ត្រសក់​ចិតសំបក​ចេញ រួចហាន់​ជាបន្ទះ​ស្តើងៗ, ជីអង្កាម​លាង​ទឹក​ឱ្យស្អាត, ខ្ញីស្រស់​ចិត​សំបក​ចេញ​រួចហាន់​ជាបន្ទះ​ស្តើងៗ។
• -បន្ទាប់មកយកទឹក នឹងរបស់​ទាំងអស់​ត្រាំប​ញ្ចូលគ្នា រួច​ក្លាសេ​នៅក្នុង​ទូទឹកក​រយៈពេល​មួយ​ថ្ងៃទើប​ប្រើប្រាស់​បាន។
ភេសជ្ជៈនេះអ្នកអាច​បរិភោគ​មួយ​ពែង​មុន​ពេល​ចូលគេង (ឬរបិភោគ​នៅពេល​ស្រេក​ទឹកក៏បាន) ក្រោយ​រយៈពេល​មួយ​សប្តាហ៍​អ្នកនឹង​ឃើញ​លទ្ធផល។
បើទោះបីជាវាស្តាប់ទៅ​មិនគួរឱ្យ តែអ្នក​គួរតែ​សាក​ល្បង​មើល។ ក្នុងរយៈ​ពេល​មួយ​សប្តាហ៍​អ្នកនឹង​ស្រក​ទម្ងន់​អស់ ៤គីឡូ ហើយ​ទំហំ​ចង្កេះ​នឹងស្រក​ដល់ទៅ ៤អ៊ីញ​ថែមទៀត៕

Spicy Shrredded Chicken!


សាច់ជ្រូកប្រឡាក់

គ្រឿងផ្សំ ៖ 
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ
៦. ខ្ទឹមក្រហម ១ដុំ  
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ 
៨. អំបិលម៉ត់ 

របៀបចម្អិន ៖
១. លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ
២. ហាន់សាច់ជ្រូក ស្តើងល្អម
៣. ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកសីុអីវុផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា
៤. ច្របាច់ថើរៗ អេាយសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីអេាយសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។
៥. បន្ទាប់ពីផ្អាប់ទុក ៣០នាទីមក​អ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច ។

Steam Chicken...!