តើអ្នកណាអាចអោយនិយមន័យនៃជីវិតបាន?
គ្រាន់តែលឺពាក្យថាជីវិតអ្នករាល់គ្នាគិតថាវាជាវត្តនៃការរស់នៅរបស់មនុស្សតាំងពីកើតរហូតដល់ស្លាប់។
ប៉ុន្តែនិយមន័យដែលខ្ញុំចង់បាននិងគិតពេលនេះវាជាចន្លោះរយះពេលគិតតាំងពីយើងកើតមក លើផែនដីរហូតស្លាប់ទៅវិញ។ សំនួរចង់សួរថាតើអ្នកយល់យ៉ាងណាបើសិនជាការរស់នៅរបស់អ្នក អស់រយះពេល២៦ឆ្នាំជាមួយអ្នកដទៃទាំងមិនដឹងខ្លួនហើយទំរាំបានដឹងខ្លួនអ្នកមិនស្គាល់ខ្លួនឯងថាជា អ្នកណាមកពីណាហើយក្រុមគ្រួសាររបស់ខ្លួននៅឯណាឬក៍ពួកគាត់ស្លាប់អស់ហើយ? ចាប់តាំងពីដឹងរឿងគ្រប់បែបយ៉ាងហើយត្រឡប់ក្រឡែកទៅមើលខ្លួនឯងធៀបទៅនឹងសមាជិក ដ៍ទៃទៀតក្នុងគ្រួសារទើបខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ថា មុខមាត់ខ្ញុំក៍មិនដូចជាកូនគេ ការស្រលាញ់ថ្នាក់ថ្នមក៍ទទួលបានមិនពេញលេញ អ្វីដែលខ្ញុំអាចឈរបានដល់សព្វថ្ងៃគឺកើត ចេញពីកំលាំងខំប្រឹងខ្លួនឯង។ ពេលមានរឿងឬបញ្ហាអ្វីក្នុងជីវិតមិនមានអ្នកណាដឹងក្រៅពីខ្លួនឯង។ ពេលយំ ពេលកើតទុក្ខ ពេលមានធុរៈអ្វីត្រូវធ្វើខ្លួនឯង។ ពេលខ្លះត្រូវចេញទៅណាពេលយប់ក៍មិន ហ៊ានពឹងគេគ្រាន់តែគិតថាមិនចង់ឲ្យគេមកពិបាកជាមួយយើង។ ខ្ញុំចាំបានថាមានពេលមួយនោះ ខ្ញុំបានជួបរឿងចោរស្ទាក់ពេលចេញពីធ្វើការពេលដែលខ្ញុំតេទៅសមាជិកគ្រួសារណាក៍ទាក់ទងមិន បានដែរចៃដន្យខ្ញុំតេទៅអ្នកជិតខាងម្នាក់គាត់លើកហើយគាត់មកជួយខ្ញុំទាន់ពេលវេលាហើយខ្ញុំពិតជា នឹកគុណគាត់មកដល់ឥឡូវ។ តែត្រឡប់ទៅមើគ្រួសារមួយនោះវិញក្នុងកំឡុងពេលដែលខ្ញុំមាន បញ្ហាគេកំពុងសប្បាយរីករាយនឹងការជួបជុំគ្រួសារគេ។ គេមិនបានគិតដល់សុខទុក្ខខ្ញុំឡើយទោះបី ជារឿងនៅបានកើតឡើងមកលើខ្លួនខ្ញុំហើយក៍ដោយ។ មិនមាននរណាម្នាក់សួរសុខទុក្ខនិងខ្វល់ពី ខ្ញុំឡើយគេគិតដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។ មូលហេតុព្រោះខ្ញុំមិនត្រូវជាអ្វីនឹងពួកគេ។ ពេលនេះទំរាំបានដឹងការពិតខ្ញុំបានចំណាយពេលពាក់កណ្តាលជីវិតជាមួយពួកគេទៅហើយហើយ លទ្ធផលគឺគ្មានអ្វីជាប់ខ្លួបន្តិច។ អ្វីដែលបានប្រឹងប្រែងកន្លងមកត្រឹមជាការតបស្នងនឹងការផ្តល់ កន្លែងស្នាក់នៅរយៈពេល២៦ឆ្នាំ និងធ្វើដើម្បីឲ្យពួកគេបានសប្បាយតែប៉ុណ្ណោះ។ ពេលនេះជាពេលដែលខ្ញុំត្រូវរៀនរស់ម្នាក់ឯងបាតដៃទទេគ្មានអ្វីជាប់ខ្លួនក្រៅពីចំនេះដឹងដែល បានរៀនមិនចប់បរិញ្ញាដូចជាសមាជិកដ៍ទៃទៀត។ តែយ៉ាងណាក៍ខ្ញុំសប្បាយចំពោះអ្វីដែលសព្វថ្ងៃ ព្រោះចាប់ពីពេលនេះទៅការប្រឹងប្រែងរបស់ខ្ញុំវាជារបស់ខ្ញុំហើយខ្ញុំជាអ្នកទទួលផលមិនដូចពីមុន ពាក់កណ្តាលជីវិតចំណាយលើអ្នកដ៍ទៃ។ ចាប់ពីពេលនេះខ្ញុំនឹងប្រើពេលពាក់កណ្តាលជីវិត ចុងក្រោយដើម្បីខ្លួនឯង។ ទោះជាត្រូវឆ្លងព្យុះយ៉ាងណាចិន្តាត្រូវតែខ្លាំងនិងរឹងមាំព្រោះពេលនេះ អ្នកគ្មានអ្នកណាទៀតទេ។ សូម្បីមុខមាត់ឪពុកម្តាយបង្កើតមិនដឹងមុខដួចយ៉ាងមិច។ តែត្រូវតែរឹងមាំសំរាប់ខ្លួនឯង។ នេះវាជានិយមន័យនៃជីវិតរបស់ខ្ញុំ។
No comments:
Post a Comment