Wednesday, November 16, 2016
ផឹកភេសជ្ជៈនេះមុនពេលចូលគេង ៧ ថ្ងៃ ទំហំចង្កេះនឹងស្រកលឿនបំផុត !
ពិសារភេសជ្ជៈដ៏អស្ចារ្យមួយប្រភេទនេះមុនពេលចូលគេងរយៈពេល ៧ ថ្ងៃ អ្នកនឹងស្រកទម្ងន់ ៤គីឡូ ហើយទំហំចង្កេះនឹងកាត់បន្ថយដល់ទៅ ៤អ៊ីញ។
ធាតុផ្សំដែលចាំបាច់
• ទឹកស្អាត ៨ពែង
• ក្រូចឆ្មា ១ផ្លែ
• ត្រសក់ ១ផ្លែ
• ខ្ញីស្រស់ ១មើលតូចល្មម
• ស្លឹកជីអង្កាមស្រស់ ៧សន្លឹក
របៀបធ្វើ
• ក្រូចឆ្មាលាងទឹកឱ្យស្អាតហាន់ជាបន្ទះស្តើងៗ, ត្រសក់ចិតសំបកចេញ រួចហាន់ជាបន្ទះស្តើងៗ, ជីអង្កាមលាងទឹកឱ្យស្អាត, ខ្ញីស្រស់ចិតសំបកចេញរួចហាន់ជាបន្ទះស្តើងៗ។
• -បន្ទាប់មកយកទឹក នឹងរបស់ទាំងអស់ត្រាំបញ្ចូលគ្នា រួចក្លាសេនៅក្នុងទូទឹកករយៈពេលមួយថ្ងៃទើបប្រើប្រាស់បាន។
ភេសជ្ជៈនេះអ្នកអាចបរិភោគមួយពែងមុនពេលចូលគេង (ឬរបិភោគនៅពេលស្រេកទឹកក៏បាន) ក្រោយរយៈពេលមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផល។
បើទោះបីជាវាស្តាប់ទៅមិនគួរឱ្យ តែអ្នកគួរតែសាកល្បងមើល។ ក្នុងរយៈពេលមួយសប្តាហ៍អ្នកនឹងស្រកទម្ងន់អស់ ៤គីឡូ ហើយទំហំចង្កេះនឹងស្រកដល់ទៅ ៤អ៊ីញថែមទៀត៕
សាច់ជ្រូកប្រឡាក់
គ្រឿងផ្សំ ៖
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ
៦. ខ្ទឹមក្រហម ១ដុំ
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
៨. អំបិលម៉ត់
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ
៦. ខ្ទឹមក្រហម ១ដុំ
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
៨. អំបិលម៉ត់
របៀបចម្អិន ៖
១. លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ
២. ហាន់សាច់ជ្រូក ស្តើងល្អម
៣. ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកសីុអីវុផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា
៤. ច្របាច់ថើរៗ អេាយសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីអេាយសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។
៥. បន្ទាប់ពីផ្អាប់ទុក ៣០នាទីមកអ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច ។
ម្ហូបបួស
គ្រឿងផ្សំៈ
របៀបធ្វើៈ- តៅហ៊ូ ១ ដុំ
- ក្រូចថ្លុង ១ ចំហៀង (តិច ឬច្រើនតាមចំណូលចិត្ត)
- ស្ពៃក្តោបក្រហម ១ ជ្រុង
- ត្រសក់ ២ផ្លែ
- ការ៉ុត ១ មើម
- មីសួរ ១កញ្ចប់ តូច
- ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេស ២ ឬ ៣ ផ្លែរ
- សណ្តែកដី លីង ២ ស្លាបព្រាបាយ
- ស្ករស ឬស្ករត្នោត ៥ ស្លាពព្រាបាយ
- ទឹកត្រី អំបិល និង ក្រូចឆ្មារ ២ផ្លែរ និងបង្គារក្រៀមបន្តិច
ទឹកត្រីផ្អែម
- ដាំទឹកក្តៅ ៣០០មីលីលីត្រ អោយពុះ
- ដាក់ស្ករត្នោតតាមចំនួនខាងលើ ខ្ទឹមស ខ្ទឹមក្រហមដែលចិញ្រាំរួច ច្របាច់ក្រូចឆ្មារ និង ដាក់អំបិល ២ស្លាបព្រាកាហ្វេ និងទឹកត្រី ៤ស្លាបព្រា
- កូរទឹកត្រីផ្អែម ដាក់ម្ទេសដែលហាន់រួចចូល និងភ្លក់រសជាតិ ។ ត្រូវមានរសជាតិជូរអែមដិត ។ ទុកទឹកត្រីផ្អែមមួយអន្លើរ ។
ការធ្វើញាំ
- បកសំបកក្រូចថ្លុង និងញែកជាក្លែបតូចៗល្មម
- ហាន់ត្រសក់ជារាងច្រវ៉ាវែង
- ឈូសការ៉ុត ច្រវ៉ាវែងល្អិតៗ
- ហាន់ស្ពៃក្តោបអោយស្តើងៗ
- ត្រាំមីសួរជាមួយទឹកក្តៅ រយៈពេល ១៥នាទី (ឬ អ្នកអាចស្រុះមីសួរក៏បាន តែត្រូវប្រយត្ន័ស្រុះកុំអោយមីសួរទន់រលួយពេក)
- ពុះតៅហ៊ូ ជាបួនចំរៀកស្តើងល្មម ហើយ ចៀនតៅហ៊ូ អោយឆ្អិនល្អ
- យកតៅហ៊ូដែលចៀនរួច មកត្រាំក្នុងទឹកត្រីផ្អែម ហើយទុក ១០នាទី អោយចូលជាតិល្អ ។ ការធ្វើបែបនេះ គឺដើម្បីអោយតៅហ៊ូ ចូលរសជាតិឆ្ងាញ់ ។ តៅហ៊ូជាប្រភេទអាហារ គ្មានរសជាតិ និងសាប ដូចនេះ យើងត្រូវត្រាំវាក្នុងទឹកត្រីផ្អែម ។ បើយើងលាយពេលញាំ វាឆាប់បែកសាច់ពេក ។
- កាត់មីសួរដែលត្រាំទឹករួច ជាកំណាត់ខ្លីៗ
- ច្របល់ត្រសក់ ការ៉ុត ក្រូចថ្លុង ស្ពៃក្តោប បញ្ចូលគ្នា និងលាយថើរៗ
- ចាក់ទឹកត្រីផ្អែមចូល និងលាយសណ្តែកដីដែលលីង និងបុករួចចូល
- ចុងក្រោយដាក់តៅហ៊ូ និងម្ទេសចូលជាការស្រេច ។
សាច់ជ្រូក ៣ជាន់ទឹកអំពិលទុំ
គ្រឿងផ្សំ ៖
របៀបចម្អិន- សាច់ជ្រូក ៣ជាន់ ៣០០ក្រាម
- ខ្ទឹមក្រហម ៣មើម
- ជីវ៉ាន់ស៊ុយ ១បាច់
- ក្រូចឆ្មារ កន្លះផ្លែ
- អំពិលទុំ
- ស្ករសរ ២ស្លាបព្រាកាហ្វេ
- ម្ទេស ២ផ្លែ
- ទឹកត្រី ២ស្លាបព្រាបាយ
- ដាំទឹកអោយពុះ ហើយស្រុះសាច់ជ្រូក ៥នាទី ដើម្បីចំរាញ់ខ្លាញ់ចេញខ្លះ
- អាំងសាច់ជ្រូកដែលស្រុះរួចឲឆ្អិនល្អ
- ហាន់ខ្ទឹមក្រហមជាចំណិតឆិតតូចៗ
- លាយស្ករសរ ទឹកអំពិលទុំ ម្ទេស ជីវ៉ាន់ស៊ុយ ក្រូចឆ្មារ និងទឹកត្រីលាយបញ្ចូលគ្នាអោយសប់ល្អ
- យកសាច់ជ្រូកដែលអាំងរួច មកហាន់ជាចំណិតតូចៗហេីយលាយជាមួយទឹកជ្រលក់ខាងលើអោយសប់ជាការស្រេច ។
Subscribe to:
Posts (Atom)